ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការចុះបំពេញបេសកកម្មការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។


សេចក្តីជូនដំណឹង
ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ!
នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC សម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប បន្តប្រជុំពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលដំណាក់កាលទី២!
លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូអមដំណើរ រួមមានមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកគូលែន ស្រុកសង្គមថ្មី និងអាជ្ញាធរមូលដ្ឋាន ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះវិហារ និងខេត្តសៀមរាប ដំណាក់កាលទី២។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ហែម សុគុណពិសី ដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនភរិយាមន្ត្រីក្នុងអង្គភាព ដែលទើបសម្រាលបុត្រ!
នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចុះសួរសុខទុក្ខ លោកស្រី សាប៊ិន ម៉ាលីកា ត្រូវជាភរិយារបស់លោក លន់ រិទ្ធី អនុប្រធានការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសដែលរូបគាត់ទើបតែសម្រាលបុត្រ និងកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។


បទយកការណ៍
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រេចបានការងារថែទាំខួបផ្លូវជាតិលេខ៩ ប្រវែង ៤,០០០ម៉ែត្រ ក្នុងស្រុកឆែប ជាមួយបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់!
ដើម្បីធានាបាននូវគុណភាពផ្លូវថ្នល់ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារស្ថាបនា និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត។


ការអភិវឌ្ឍ
មណ្ឌលសុខភាពគូលែន ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ!
ការកែប្រែមុខមាត់ថ្មីនៃវិស័យសុខាភិបាលនៅតាមមូលដ្ឋាន បាននិងកំពុងស្តែងឡើងយ៉ាងច្បាស់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ មណ្ឌលសុខភាពគូលែន ដែលកាលពីមុនឆ្នាំ មានត្រឹមតែអគារចំនួន២ខ្នង ជួបការលំបាកក្នុងការទទួលប្រជាពលរដ្ឋនោះ នាពេលបច្ចុប្បន្ន បានផ្លាស់ប្តូររូបរាងយ៉ាងស្រស់ស្អាត និងធំទូលាយ តាមរយៈការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធអគារ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន។


ការអភិវឌ្ឍ
ទិដ្ឋភាពពីលើអាកាស ដ៏ស្រស់ស្អាត នៃរង្វង់មូលបុស្បុក «លោកឪសួង» ទីរួមស្រុកគូលែន ខេត្តព្រះវិហារ! ❤️
ការស្ថាបនាពង្រីកផ្លូវធំទូលាយ និងការរៀបចំសោភ័ណភាពជុំវិញរង្វង់មូល បានធ្វើឱ្យទីរួមស្រុកគូលែន មានមុខមាត់ថ្មីស្រស់ស្អាត រៀបរយ និងគួរឱ្យទាក់ទាញ។ ទីនេះមិនត្រឹមតែជាចំណុចប្រសព្វសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីសក្ការបូជា និងជាមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំណើតរបស់ «លោកឪសួង អ្នកសច្ចំភ្នំត្បែង» ឬ «ទេវតាដើរដី» !


បទយកការណ៍
បទយកការណ៍៖ «ការប្រែប្រួលមុខមាត់ថ្មី និងសមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ ក្នុងឃុំគូលែនត្បូង»
ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាគោលដៅចម្បងនៃការអភិវឌ្ឍនៅមូលដ្ឋាន។ ជាក់ស្ដែង នៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ ក្រោមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ឃុំមួយនេះកំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ ដោយបានប្រែក្លាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យទៅជាសមិទ្ធផលជាក់ស្ដែង។


បទយកការណ៍
សមិទ្ធផលអគារថ្មីនៅមណ្ឌលសុខភាពគូលែន និងទស្សនវិស័យឈានទៅប្រែក្លាយជាមន្ទីរពេទ្យបង្អែកគំរូ
ការកែប្រែមុខមាត់ថ្មីនៃវិស័យសុខាភិបាលនៅតាមមូលដ្ឋាន បាននិងកំពុងស្តែងឡើងយ៉ាងច្បាស់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ មណ្ឌលសុខភាពគូលែន ដែលកាលពីមុនឆ្នាំ មានត្រឹមតែអគារចំនួន២ខ្នង ជួបការលំបាកក្នុងការទទួលប្រជាពលរដ្ឋនោះ នាពេលបច្ចុប្បន្ន បានផ្លាស់ប្តូររូបរាងយ៉ាងស្រស់ស្អាត និងធំទូលាយ តាមរយៈការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធអគារ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន។


បទយកការណ៍
បទយកការណ៍៖ ការអភិវឌ្ឍឥតឈប់ឈរនៃសេវាវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ!
ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងតំបន់ប្រឈម មន្ទីរពេទ្យបង្អែក ១៦មករា បាននិងកំពុងខិតខំអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់គុណភាពសេវាវេជ្ជសាស្ត្រយ៉ាងសកម្មឥតឈប់ឈរ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ!
នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។


នយោបាយ
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំគណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំរបស់គណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវលោកលោកស្រីជា សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត គណៈកម្មាធិការបក្សស្រុក សមាជិក សមាជិកា និងឧបាសក ឧបាសិកាជាច្រើនរូបទៀត។

