ក្រុមការងាររដ្ឋបាលស្រុកគូលែន ចុះតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាល

ក្រុមការងាររដ្ឋបាលស្រុកគូលែន ចុះតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាល

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងលោក លុក គឹមលាន អភិបាលរងស្រុក បានដឹកនាំកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន ២នាក់ មន្ត្រីបរិស្ថានចំនួន ៥នាក់ និងប្រជាពលរដ្ឋចំនួន ៣នាក់ ចុះរុករក និងតាមដានសកម្មភាពហ្វូងដំរីព្រៃក្នុងភូមិសាស្ត្រស្រុកគូលែន។

ក្រសួងព័ត៌មានមន្ទីរព័ត៌មានខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានពាក់ព័ន្ធ

លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីរងគ្រោះដោយសារដំរីព្រៃជាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
សកម្មភាពអាជ្ញាធរ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីរងគ្រោះដោយសារដំរីព្រៃជាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ធិន ជិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ដំរីព្រៃជាន់។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
សកម្មភាពអាជ្ញាធរ
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងព្រះគ្រូ​ រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះ​ចៅ​អធិការ​វត្ត​ស្រុក​ឆែប​ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រជាពលរដ្ឋជាង ២.៥០០នាក់ បានទទួលសេវាជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ធ្វើដំណើរទៅមក «ភ្នំពេញ-ព្រះវិហារ» ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៥ថ្ងៃកន្លងទៅ
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋជាង ២.៥០០នាក់ បានទទួលសេវាជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ធ្វើដំណើរទៅមក «ភ្នំពេញ-ព្រះវិហារ» ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៥ថ្ងៃកន្លងទៅ
យោងតាមរបាយការណ៍បូកសរុប ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦) អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំចាត់ចែងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសិស្ស-និស្សិត សរុបចំនួន ២.៥៨៥ នាក់ បានទទួលផលពីការធ្វើដំណើរទៅ-មក រវាងរាជធានីភ្នំពេញ និងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អាជ្ញាធរស្រុកឆែប និងដៃគូអភិវឌ្ឍន៍ ស្វែងរកយន្តការ “និរន្តរភាព” ដើម្បីបន្តការពារក្មេងជំទង់ពីការរៀបការវ័យក្មេង និងការរំលោភបំពានយេនឌ័រ!
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកឆែប និងដៃគូអភិវឌ្ឍន៍ ស្វែងរកយន្តការ “និរន្តរភាព” ដើម្បីបន្តការពារក្មេងជំទង់ពីការរៀបការវ័យក្មេង និងការរំលោភបំពានយេនឌ័រ!
បញ្ហាការរៀបការវ័យក្មេង ការមានផ្ទៃពោះក្នុងវ័យក្មេងជំទង់ និងឧបសគ្គនៃការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ត្រូវបានលើកយកមកជជែកពិភាក្សាយ៉ាងផុសផុល នៅក្នុងយុទ្ធនាការស្វែងរកការគាំទ្រមតិលើកទី១០ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
បន្ទាប់ពីអាកាសធាតុមានភាពល្អប្រសើរឡើងវិញ និងគ្មានភ្លៀងធ្លាក់រយៈពេល ២-៣ ថ្ងៃមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានបញ្ជូនគ្រឿងចក្រចំនួន ២ក្រុម ដើម្បីកៀរសម្រួលផ្លូវជាតិលេខ ៩៤ ដែលមានប្រវែងសរុប ៦០គីឡូម៉ែត្រ (ចាប់ពីស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ)។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
សកម្មភាពអាជ្ញាធរ
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលិខិតលេខ ០១០ គ.ជ.ប.ស.ណ. ស្ដីពីការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត

ព័ត៌មានថ្មីៗ

កម្មវិធី «បាតដៃមាស លើកទី២» របស់ក្រុមហ៊ុន ឬទ្ធី គ្រុប បង្ហាញភាពលេចធ្លោនៃជំនាញចៀរជ័រ និងផ្ដល់តម្លៃដល់កម្លាំងពលកម្មមូលដ្ឋានស្រុករវៀង
សកម្មភាពថ្នាក់ដឹកនាំ

កម្មវិធី «បាតដៃមាស លើកទី២» របស់ក្រុមហ៊ុន ឬទ្ធី គ្រុប បង្ហាញភាពលេចធ្លោនៃជំនាញចៀរជ័រ និងផ្ដល់តម្លៃដល់កម្លាំងពលកម្មមូលដ្ឋានស្រុករវៀង

ការប្រឡងប្រជែងបច្ចេកទេស និងគុណភាពចៀរជ័រកៅស៊ូក្នុងចំណោមកម្លាំងពលកម្មមូលដ្ឋាន បានប្រព្រឹត្តទៅយ៉ាងស្វាហាប់ និងរស់រវើក ក្នុងកម្មវិធី «ប្រឡងបាតដៃមាសលើកទី២ ឆ្នាំ២០២៦» របស់ក្រុមហ៊ុន ឬទ្ធី គ្រុប កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅភូមិជីអោក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជំនាញកសិកម្ម គណៈគ្រប់គ្រងក្រុមហ៊ុនកៅស៊ូដៃគូ ព្រមទាំងបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងចម្ការកៅស៊ូនៃតំបន់នេះ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ​ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ​ ក្នុងស្រុករវៀង
សកម្មភាពថ្នាក់ដឹកនាំ

សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ​ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ​ ក្នុងស្រុករវៀង

នាព្រឹកថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៦​ មានរៀបចំ​ សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ​ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ​ ក្នុងស្រុករវៀង​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាលនៃគណៈអភិបានខេត្តព្រះវិហារ​ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់​  អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធាន​មន្ទីរ​ជុំវិញខេត្ត កងកម្លាំង​ប្រដាប់អាវុធ​ អភិបាលស្រុករវៀង​  លោក-លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និង សិក្ខាកាមជាច្រេីនរូបទៀត​ នៅសាលប្រជុំសាលាស្រុករវៀង។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
បទយកការណ៍៖ ស្រុកឆែបបោះជំហានទៅមុខ ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន
ការអភិវឌ្ឍ

បទយកការណ៍៖ ស្រុកឆែបបោះជំហានទៅមុខ ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន

ស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តព្រះវិហារ ចម្ងាយប្រមាណ ៥៨ គីឡូម៉ែត្រ ស្រុកឆែប គឺជាស្រុកជាប់ព្រំដែនដ៏មានសក្តានុពលមួយ ដែលមានផ្ទៃដីសរុបជាង ២៥០០គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនប្រទេសឡាវរហូតដល់ ៩៧គីឡូម៉ែត្រ និងមានដងទន្លេមេគង្គហូរកាត់ប្រវែង ២៤គីឡូម៉ែត្រ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី​ និង​ ឯកភាពជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ គម្រប់​ខួប​ ១៤ឆ្នាំ​

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ មានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ​ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែល​អង្គពិធី​នេះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ លោកជំទាវ​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក លោកស្រីជា​អភិបាល​រង​ខេត្ត​ កងកម្លាំង​ទាំង​បី ថ្នាក់​ដឹកនាំ​ ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​ អភិបាល​និង​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ទាំង​ប្រាំបី​ មន្ត្រី​រាជការ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រម​ទាំង​លោក​យាយ​ជី​ជា​ច្រើន​រូប។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត