ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោក គឹម ចាន់បញ្ញា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ
លោក គឹម ចាន់បញ្ញា អនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងខេត្តព្រះវិហារ។


អប់រំ និងកីឡា
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល ២ថ្ងៃ ក្នុងខេត្តព្រះវិហារ បិទបញ្ចប់ដោយជោគជ័យ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ!
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ក្នុងខេត្តព្រះវិហារ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ ប្រកបដោយភាពរលូន សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីសុខទុក្ខប្រជាកសិករ ១៥០ គ្រួសារ នៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានដឹកនាំប្រតិភូអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករមកពីស្រុកជាំក្សាន្ដចំនួន ១៥០ គ្រួសារ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងជំរុញការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលបច្ចុប្បន្នកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិតាកឹងបៃតង ឃុំថ្នល់បែក ស្រុកគូលែន ខេត្តព្រះវិហារ។


បទយកការណ៍
«ថ្ងៃប្រឡងបាក់ឌុប មិនត្រឹមតែជាថ្ងៃប្រឡងរបស់កូនៗនោះទេ ប៉ុន្តែក៏ជាថ្ងៃប្រឡងនៃក្តីសង្ឃឹម និងការលះបង់របស់ឪពុកម្តាយផងដែរ!»
ក្តីរំភើបដែលលាយឡំដោយក្តីបារម្ភ គឺជាអារម្មណ៍ពិតៗចេញពីបេះដូងលោកស្រី ផ្លុង រីដែន ដែលបានមើលថែកូនតាំងពីតូចៗរហូតមកដល់ការប្រឡងបាក់ឌុប ។ ទោះការប្រឡងរបស់កូនបែបណា ក៏លោកស្រីនៅតែឈរខាងក្រោយចាំផ្តល់កម្លាំងចិត្ត និងជូនពរឱ្យកូនទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អគាប់ប្រសើរក្នុងការប្រឡងនាពេលនេះ៕


បទយកការណ៍
ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមក្នុងការសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់ ផ្ញើកង់-ម៉ូតូ និងចែកទឹក ជូនដល់បេក្ខជន និងមាតាបិតា អាណាព្យាបាល ដោយឥតគិតថ្លៃ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
លោកស្រី ឈុន សុធារី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមក្នុងការសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់ ផ្ញើកង់-ម៉ូតូ និងចែកទឹក ជូនដល់បេក្ខជន និងមាតាបិតា អាណាព្យាបាល ដោយឥតគិតថ្លៃ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


បទយកការណ៍
លោកស្រី ជុំ ម៉ាលី មានក្តីរំពឹងទុកខ្ពស់ថាកូននឹងទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ
ដោយមើលឃើញពីសមត្ថភាព និងការយកចិត្តទុកដាក់របស់កូនក្នុងការសិក្សា លោកស្រី ជុំ ម៉ាលី មានក្តីរំពឹងទុកខ្ពស់ថាកូននឹងទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះហើយនិងអោយកូនទៅរៀនបន្តនៅភ្នំពេញ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំដោះស្រាយវិវាទដីធ្លី រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះវិហារ បានរៀបចំកិច្ចប្រជុំដោះ ស្រាយវិវាទដីធ្លីដោយផ្ទាល់ រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយប្រជាពលរដ្ឋ ស្ថិតក្នុង ភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុង និងលោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដី នគរូបនី យកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងមានការចូលរួមពី មន្ទីរជំនាញ ចៅសង្កាត់ មេភូមិ និងបង ប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ។


សកម្មភាពអាជ្ញាធរ
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ នៅខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ!
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា ឆ្នាំ២០២៦ ក្នុងថ្ងៃទី១ នាខេត្តព្រះវិហារ បានបិទបញ្ចប់ទៅដោយរលូន សុវត្ថិភាព និងប្រកបដោយភាពស្ងប់ស្ងាត់ គ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ នាំយកបច្ច័យ និងទេយ្យទាន ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទួលឧត្តម និងវត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ!
ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានអញ្ជើញនាំយកបច្ច័យ ទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងស្រុកត្បែងមានជ័យ ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងនោះទី១.គឺវត្តទួលឧត្តម (ហៅវត្តប្រមេរុ) ស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងទី២. វត្តពោធិ៍កែវមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក វ៉ាត់ ប៉ារ៉ានីន និង លោក ហុក សុផល អភិបាលរងខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហេង រតនា៖ គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ
បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។


គ្រោះធម្មជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងអាជ្ញាធរឃុំគូលែនត្បូង នាំយកអំណោយជូនគ្រួសាររងគ្រោះ បាក់រលំផ្ទះសម្បែងដោយគ្រោះធម្មជាតិ!
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគូលែន ព្រមទាំងលោក សុន កុសល មេឃុំគូលែនត្បូង និងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនគ្រួសាររងគ្រោះ ដែលរងការខូចខាតផ្ទះសម្បែងទាំងស្រុង ដោយសារគ្រោះធម្មជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា៖ កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ
សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។


កសិកម្ម
«ចុះកិច្ចសន្យា ទទួលបានតម្លៃបន្ថែម ២០% ទៅ ៣០%!» តើកសិករខេត្តព្រះវិហារ ទទួលបានផលចំណេញអ្វីខ្លះ ពីការធ្វើកសិកម្មតាមកិច្ចសន្យា?
បកស្រាយយ៉ាងច្បាស់ៗដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ អំពីសារៈសំខាន់ដ៏ធំធេងនៃការចុះកិច្ចសន្យារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត!

