
ថ្នាក់ដឹកនាំខេត្តព្រះវិហារ នាំយកបច្ច័យ និងទេយ្យទាន ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទួលឧត្តម និងវត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ!
ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានអញ្ជើញនាំយកបច្ច័យ ទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងស្រុកត្បែងមានជ័យ ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងនោះទី១.គឺវត្តទួលឧត្តម (ហៅវត្តប្រមេរុ) ស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងទី២. វត្តពោធិ៍កែវមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក វ៉ាត់ ប៉ារ៉ានីន និង លោក ហុក សុផល អភិបាលរងខេត្តព្រះវិហារ។









