ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត!
កិច្ចប្រជុំនេះ ដើម្បីពិនិត្យនិងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៌ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ធបាលខេត្តព្រះវិហារ, ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីប្រតិទិននៃការប្រជុំសាមញ្ញ រយៈពេល ១២ខែ លើកទី៣ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជា ការផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនី, ការទប់ស្កាត់បទល្មើសធនធានរ៉ែ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ, ការដោះស្រាយបញ្ហាដីធ្លី ការផ្ដល់សេវារដ្ឋបាលដីធ្លី រួមនិងការត្រៀមឆ្លើយតបគ្រោះមហន្ដរាយ និងគ្រោះថ្នាក់សង្គមជាដើម។ ជាមួយគ្នានេះឯកឧត្តមក៏បានស្នើ ដល់ឯកឧត្តមលោកជំទាវចូលរួមធ្វើការពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈខាងលើអោយបានផុសផុល។


សកម្មភាពអាជ្ញាធរ
លោកស្រី ហែម សុគុណពិសី កោតសរសើរមន្ត្រីជំនាញ និងមន្ត្រីកិច្ចសន្យា ដែលច្នៃប្រឌិតការងារផ្សព្វផ្សាយយ៉ាងសកម្ម ក្នុងត្រីមាសទី២!
គំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិតទម្រង់ព័ត៌មានថ្មីៗ តាមរយៈការបង្កើតកម្មវិធីលេងឆាលេន (Challenge) និងការសម្ដែងរឿងខ្លី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទាំងជំហានទីមួយ និងជំហានទីពីរ ព្រមទាំងការលះបង់កម្លាំងកាយចិត្តទាំងមន្ត្រីរាជការ ទាំងមន្ដ្រីកិច្ចសន្យាទាំងអស់ ត្រូវបានលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ស្ងើចសរសើរ និងវាយតម្លៃខ្ពស់បំផុត។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
ការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយអំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០ core២៤-២០៣០ គឺផ្តល់ជាប្រយោជន៍យ៉ាងធំធេងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ក្នុងការរួមគ្នាពិចារណាដាក់បញ្ចូលសូចនាករគន្លឹះៗ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឬបង្កើតជាផែនការសកម្មភាពដាច់ដោយឡែក សម្រាប់តាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
ចាប់ឆ្នោតប្រគល់ផ្ទះ ១០២ខ្នងបន្ថែមទៀត ជូនប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង!
ការចាប់ឆ្នោតជ្រើសរើសលេខផ្ទះនាឱកាសនេះ គឺជាការអនុវត្តសកម្មភាពជាបន្តបន្ទាប់ ហើយក្នុងជំហានទី៣នេះ មានផ្ទះសរុបចំនួន ១០២ខ្នងផ្ទះបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំពិធីចាប់ឆ្នោតប្រគល់ជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សារដ្ឋបាល ខេត្តព្រះវិហារ!
នៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សារដ្ឋបាល នៃរដ្ឋបាលខេត្តព្រះវិហារ គ្រប់អាណត្តិ ដើម្បីសិក្សាលទ្ធភាពផ្តល់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ចំរើន អគ្គនាយករង នៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ និងលោក ឡាយ សុផានិត ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥!
រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្រោមអធិបតីភាពឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក យឹម បញ្ញា អភិបាលរង នៃគណៈអភិបាលខេត្ត នាសាលប្រជុំសាលាខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ទិវារំលឹកគុណមាតាបិតានៅអនុវិទ្យាល័យស្រយង់ ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗ និងឪពុកម្ដាយ!
«គម្រោងយើរួមគ្នា» នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ ឃុំស្រយង់ ស្រុកគូលែន បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បំផុសស្មារតីកូនៗ ជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ។


សកម្មភាពអាជ្ញាធរ
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះជួបផ្តល់កម្លាំងចិត្ត និងនាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត!
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។


សកម្មភាពអាជ្ញាធរ
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត!
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដែលបានធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ពិធីប្រកាសតែងតាំងប្រធានរតនាគារខេត្តព្រះវិហារ
លោក ជា សុជាតិ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាប្រធានរតនាគារខេត្តព្រះវិហារ ជំនួសលោក អ៊ាង វណ្ណថា ដែលបានចូលនិវត្តន៍

