
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកនូវក្តីស្រឡាញ់ និងស្នាមញញឹម ជូនដល់កុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ!
គ្មានអ្វីមានតម្លៃជាងការចែករំលែក និងការហុចដៃជួយកុមារដែលត្រូវការភាពកក់ក្តៅនោះឡើយ។

គ្មានអ្វីមានតម្លៃជាងការចែករំលែក និងការហុចដៃជួយកុមារដែលត្រូវការភាពកក់ក្តៅនោះឡើយ។













នៅក្នុងសម័យកាលដែលទំនិញទំនើបៗ និងសម្ភារៈនាំចូលហូរចូលយ៉ាងគគ្រឹកគគ្រេង ការថែរក្សាសិប្បកម្មបុរាណ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ។


នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាស លោក ទិត សុខាម ជាអភិបាលស្រុករវៀងថ្មី ជំនួស លោក ហោ ប៊ុនហួរ ដែលបានដល់អាណត្តិការងាររយៈពេល ៨ឆ្នាំ និងត្រូវបានផ្ទេរទៅបម្រើការងារនៅសាលាខេត្តវិញ ដើម្បីរង់ចាំទទួលភារកិច្ចថ្មី។


លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍រត់ ចម្ងាយ ៤ គីឡូម៉ែត្រ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយចាត់ទុកថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពយុវជន និងកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្សព្វផ្សាយសក្តានុពលអេកូទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រ និងបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។


«សម្រាប់ឧទ្យានឫស្សីត្រឹបនេះ គឺមានសម្រស់ស្រស់ស្អាត បន្ទាប់ពីខ្ញុំបានរត់ជុំវិញមក ខ្ញុំបានឃើញទេសភាពស្រស់ស្អាត មានដើមឈើ មានសត្វព្រៃជាច្រើន... អញ្ចឹងបងៗ ឬក៏ប្អូនៗ អាចមកទស្សនា ចូលលេងកម្សាន្តនៅក្នុងកន្លែងនេះបាន»
