ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តជួសជុលថែទាំផ្លូវខេត្តលេខ២៩៨ ប្រវែង ១៧,៣៥០គីឡូម៉ែត្រ ក្នុងស្រុកជាំក្សាន្ដ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តអនុវត្តការងារជួសជុល និងថែទាំផ្លូវខេត្តលេខ២៩៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់គុណភាពផ្លូវ បង្កើនសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ ជួយកៀរសម្រួលផ្លូវលំប្រវែង ៤០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ដោយឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋបាលស្រុកឆែប និងអាជ្ញាធរឃុំកំពង់ស្រឡៅមួយ ក្នុងគោលបំណងដោះស្រាយការលំបាក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ បានចុះអនុវត្តការងារកៀរសម្រួលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ចាប់ពីចំណុចខ្ទមអ្នកតា រហូតដល់វត្តកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
វគ្គបណ្ដុះបណ្ដាល ស្ដីពី "ការផលិតផែនទីស្ថិតិតាមតំបន់ ដោយប្រើប្រាស់កម្មវិធី GIS"
នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តព្រះវិហារ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការផលិតផែនទីស្ថិតិតាមតំបន់ ដោយប្រើប្រាស់កម្មវិធី GIS" ដែលជាសកម្មភាពថ្មីមួយរបស់នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ តាមរយៈការងារ វិភាគស្ថិតិតាមតំបន់ ក្រោមអធិបតីភាព លោក ផន ចិន្ដា នាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
សាលាបឋមសិក្សាជាំក្សាន្ត ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាព លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត
សាលាបឋមសិក្សាជាំក្សាន្ត បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងអធិកអធម និងប្រកបដោយបរិយាកាសរីករាយ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពខ្ពង់ខ្ពស់ពីសំណាក់ លោក ចិន ខន្តី អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកជាំក្សាន្ត ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»
លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។


សកម្មភាពអាជ្ញាធរ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដឹកនាំក្រុមការងារបច្ចេកទេស និងគ្រឿងចក្រ ចុះជួសជុលផ្លូវ១ខ្សែ ដែលរងការខូចខាត ជូនប្រជាពលរដ្ឋក្នុងស្រុកជ័យសែន
លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងគ្រឿងចក្រ ចុះធ្វើសកម្មភាពជួសជុលផ្លូវបេតុង/គ្រួសក្រហម ១ខ្សែ ដែលបានរងការខូចខាត និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំខ្យង និងឃុំច្រាច់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកជាំក្សាន្ត បើកប្រតិបត្តិការចុះឆែកឆេរទីតាំងអាជីវកម្ម ៤កន្លែង ក្នុងភូមិសាស្ត្រឃុំកន្ទួត និងឃុំស្រអែម ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!
ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុក ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផ្ទះសំណាក់ បូទិក ខារ៉ាអូខេ និងអាហារដ្ឋាន សរុបចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកជាំក្សាន្ត សហការជាមួយអង្គការដៃគូរ បើកយុទ្ធនាការស្វែងរកការគាំទ្រមតិ រួមគ្នាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះក្នុងវ័យសិក្សា
អាជ្ញាធរស្រុកជាំក្សាន្ត មន្ទីរជំនាញជុំវិញខេត្ត រួមជាមួយអង្គការដៃគូ បានរួមគ្នារៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ព្រមទាំងការរំលោភបំពានលើយេនឌ័រ នៅមជ្ឈមណ្ឌលសេវាជំនួយ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងសាលាឃុំ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ត និងលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា។


សកម្មភាពអាជ្ញាធរ
ក្រុមការងាររដ្ឋបាលស្រុកគូលែន ចុះតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាល
ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងលោក លុក គឹមលាន អភិបាលរងស្រុក បានដឹកនាំកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន ២នាក់ មន្ត្រីបរិស្ថានចំនួន ៥នាក់ និងប្រជាពលរដ្ឋចំនួន ៣នាក់ ចុះរុករក និងតាមដានសកម្មភាពហ្វូងដំរីព្រៃក្នុងភូមិសាស្ត្រស្រុកគូលែន។


សកម្មភាពអាជ្ញាធរ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីរងគ្រោះដោយសារដំរីព្រៃជាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ធិន ជិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ដំរីព្រៃជាន់។


សកម្មភាពអាជ្ញាធរ
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងព្រះគ្រូ រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះចៅអធិការវត្តស្រុកឆែបព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋជាង ២.៥០០នាក់ បានទទួលសេវាជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ធ្វើដំណើរទៅមក «ភ្នំពេញ-ព្រះវិហារ» ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៥ថ្ងៃកន្លងទៅ
យោងតាមរបាយការណ៍បូកសរុប ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦) អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំចាត់ចែងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសិស្ស-និស្សិត សរុបចំនួន ២.៥៨៥ នាក់ បានទទួលផលពីការធ្វើដំណើរទៅ-មក រវាងរាជធានីភ្នំពេញ និងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកឆែប និងដៃគូអភិវឌ្ឍន៍ ស្វែងរកយន្តការ “និរន្តរភាព” ដើម្បីបន្តការពារក្មេងជំទង់ពីការរៀបការវ័យក្មេង និងការរំលោភបំពានយេនឌ័រ!
បញ្ហាការរៀបការវ័យក្មេង ការមានផ្ទៃពោះក្នុងវ័យក្មេងជំទង់ និងឧបសគ្គនៃការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ត្រូវបានលើកយកមកជជែកពិភាក្សាយ៉ាងផុសផុល នៅក្នុងយុទ្ធនាការស្វែងរកការគាំទ្រមតិលើកទី១០ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។

