Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Leadership activities
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅមូលដ្ឋានសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តចំការស្រម៉ូវ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។


Leadership activities
រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុករវៀង
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សា ខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ុក គឹមសាន អភិបាលរងខេត្ត។ វេទិកានេះបានធ្វើឡើងនៅក្នុងបរិវេណវត្តឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


Leadership activities
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យដំណើរការទិញ-លក់កសិផលស្រូវរបស់សហគមន៍កសិកម្ម «លើកកម្ពស់កសិករ» ក្នុងស្រុកគូលែន
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យជាក់ស្តែងនូវដំណើរការទិញ-លក់កសិផលស្រូវរបស់ «សហគមន៍កសិកម្មលើកកម្ពស់កសិករ» ស្ថិតនៅក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីតាមដានស្ថានភាពទីផ្សារ និងជំរុញការលក់ដូរកសិផលរបស់ប្រជាកសិករឱ្យកាន់តែមានស្ថិរភាព។


Leadership activities
ប្រជាពលរដ្ឋ ៧១៨គ្រួសារ នៅភូមិតាកឹងបៃតង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកទទួលបន្ទុកដឹកនាំការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមតំបន់ព្រំដែន រួមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដោយផ្ទាល់ដៃដល់បងប្អូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជន ចំនួន ៧១៨គ្រួសារ ដែលកំពុងរស់នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។


Leadership activities
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅមូលដ្ឋានឃុំម្លូព្រៃមួយ ស្រុកឆែប ក្រោមអធិបតីភាព ឯកឧត្ដម ស៊ឹម សាត់តើត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំ មន្ដ្រីរាជការតាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


Leadership activities
រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកគូលែន ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកគូលែន ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។


Leadership activities
ប្រតិភូខេត្តព្រះវិហារ ជូនដំណើរប្រជាពលរដ្ឋទាំង ១៥គ្រួសារ ទៅកាន់ទីលំនៅដ្ឋានថ្មី នៅខេត្តស្ទឹងត្រែង
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋទាំង ១៥គ្រួសារ ដែលមានសិទ្ធទទួលបានដីឡូត៍ នៅទីលំនៅដ្ឋានថ្មីនាទឹកដីខេត្តស្ទឹងត្រែង នៃកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ព្រមទាំងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រតិភូខេត្តស្ទឹងត្រែង ស្ថិតនៅឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


Leadership activities
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរបុគ្គលមានសិទ្ធិទទួលបានដីឡូត៍ ផ្លាស់ប្ដូរទីលំនៅ ទៅកាន់ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរបុគ្គលមានសិទ្ធិទទួលបានដីឡូត៍ ផ្លាស់ប្ដូរទីលំនៅ ចំនួន ១៥គ្រួសារ ព្រមទាំងសមាជិកក្នុងបន្ទុកទាំងអស់ ទៅកាន់ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីចូលទៅរស់នៅ និងអភិវឌ្ឍជីវភាពថ្មី។


Leadership activities
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ៩ ខែ ឆ្នាំ២០២៦ និងលេីកទិសដៅអនុវត្តបន្ត
នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ៩ ខែ ឆ្នាំ២០២៦ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព " ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ។


Leadership activities
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការអនុវត្តផែនការគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការយុទ្ធសាស្រ្តសំខាន់ៗ និងយន្តការដឹកនាំបញ្ជាក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការអនុវត្តផែនការគោលនយោបាយលេខ ០០៣ ផក ចុះថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការយុទ្ធសាស្រ្តសំខាន់ៗ និងយន្តការដឹកនាំបញ្ជាក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


Leadership activities
ឯកឧត្តម ប្រាក់ សុវណ្ណ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៨
នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៨ ដើម្បីជាការដឹងគុណ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។


Leadership activities
កម្មវិធី «បាតដៃមាស លើកទី២» របស់ក្រុមហ៊ុន ឬទ្ធី គ្រុប បង្ហាញភាពលេចធ្លោនៃជំនាញចៀរជ័រ និងផ្ដល់តម្លៃដល់កម្លាំងពលកម្មមូលដ្ឋានស្រុករវៀង
ការប្រឡងប្រជែងបច្ចេកទេស និងគុណភាពចៀរជ័រកៅស៊ូក្នុងចំណោមកម្លាំងពលកម្មមូលដ្ឋាន បានប្រព្រឹត្តទៅយ៉ាងស្វាហាប់ និងរស់រវើក ក្នុងកម្មវិធី «ប្រឡងបាតដៃមាសលើកទី២ ឆ្នាំ២០២៦» របស់ក្រុមហ៊ុន ឬទ្ធី គ្រុប កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅភូមិជីអោក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជំនាញកសិកម្ម គណៈគ្រប់គ្រងក្រុមហ៊ុនកៅស៊ូដៃគូ ព្រមទាំងបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងចម្ការកៅស៊ូនៃតំបន់នេះ។


Leadership activities
សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ ក្នុងស្រុករវៀង
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ មានរៀបចំ សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ ក្នុងស្រុករវៀង ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបានខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុករវៀង លោក-លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និង សិក្ខាកាមជាច្រេីនរូបទៀត នៅសាលប្រជុំសាលាស្រុករវៀង។

