Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Authority activities
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដឹកនាំក្រុមការងារបច្ចេកទេស និងគ្រឿងចក្រ ចុះជួសជុលផ្លូវ១ខ្សែ ដែលរងការខូចខាត ជូនប្រជាពលរដ្ឋក្នុងស្រុកជ័យសែន
លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងគ្រឿងចក្រ ចុះធ្វើសកម្មភាពជួសជុលផ្លូវបេតុង/គ្រួសក្រហម ១ខ្សែ ដែលបានរងការខូចខាត និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំខ្យង និងឃុំច្រាច់។


Authority activities
រដ្ឋបាលស្រុកជាំក្សាន្ត បើកប្រតិបត្តិការចុះឆែកឆេរទីតាំងអាជីវកម្ម ៤កន្លែង ក្នុងភូមិសាស្ត្រឃុំកន្ទួត និងឃុំស្រអែម ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!
ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុក ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផ្ទះសំណាក់ បូទិក ខារ៉ាអូខេ និងអាហារដ្ឋាន សរុបចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


Authority activities
រដ្ឋបាលស្រុកជាំក្សាន្ត សហការជាមួយអង្គការដៃគូរ បើកយុទ្ធនាការស្វែងរកការគាំទ្រមតិ រួមគ្នាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះក្នុងវ័យសិក្សា
អាជ្ញាធរស្រុកជាំក្សាន្ត មន្ទីរជំនាញជុំវិញខេត្ត រួមជាមួយអង្គការដៃគូ បានរួមគ្នារៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ព្រមទាំងការរំលោភបំពានលើយេនឌ័រ នៅមជ្ឈមណ្ឌលសេវាជំនួយ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងសាលាឃុំ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ត និងលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា។


Authority activities
ក្រុមការងាររដ្ឋបាលស្រុកគូលែន ចុះតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាល
ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងលោក លុក គឹមលាន អភិបាលរងស្រុក បានដឹកនាំកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន ២នាក់ មន្ត្រីបរិស្ថានចំនួន ៥នាក់ និងប្រជាពលរដ្ឋចំនួន ៣នាក់ ចុះរុករក និងតាមដានសកម្មភាពហ្វូងដំរីព្រៃក្នុងភូមិសាស្ត្រស្រុកគូលែន។


Authority activities
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីរងគ្រោះដោយសារដំរីព្រៃជាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ធិន ជិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ដំរីព្រៃជាន់។


Authority activities
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងព្រះគ្រូ រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះចៅអធិការវត្តស្រុកឆែបព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។


Authority activities
ប្រជាពលរដ្ឋជាង ២.៥០០នាក់ បានទទួលសេវាជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ធ្វើដំណើរទៅមក «ភ្នំពេញ-ព្រះវិហារ» ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៥ថ្ងៃកន្លងទៅ
យោងតាមរបាយការណ៍បូកសរុប ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦) អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំចាត់ចែងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសិស្ស-និស្សិត សរុបចំនួន ២.៥៨៥ នាក់ បានទទួលផលពីការធ្វើដំណើរទៅ-មក រវាងរាជធានីភ្នំពេញ និងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ។


Authority activities
អាជ្ញាធរស្រុកឆែប និងដៃគូអភិវឌ្ឍន៍ ស្វែងរកយន្តការ “និរន្តរភាព” ដើម្បីបន្តការពារក្មេងជំទង់ពីការរៀបការវ័យក្មេង និងការរំលោភបំពានយេនឌ័រ!
បញ្ហាការរៀបការវ័យក្មេង ការមានផ្ទៃពោះក្នុងវ័យក្មេងជំទង់ និងឧបសគ្គនៃការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ត្រូវបានលើកយកមកជជែកពិភាក្សាយ៉ាងផុសផុល នៅក្នុងយុទ្ធនាការស្វែងរកការគាំទ្រមតិលើកទី១០ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។


Authority activities
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
បន្ទាប់ពីអាកាសធាតុមានភាពល្អប្រសើរឡើងវិញ និងគ្មានភ្លៀងធ្លាក់រយៈពេល ២-៣ ថ្ងៃមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានបញ្ជូនគ្រឿងចក្រចំនួន ២ក្រុម ដើម្បីកៀរសម្រួលផ្លូវជាតិលេខ ៩៤ ដែលមានប្រវែងសរុប ៦០គីឡូម៉ែត្រ (ចាប់ពីស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ)។


Authority activities
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលិខិតលេខ ០១០ គ.ជ.ប.ស.ណ. ស្ដីពីការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។


Authority activities
អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) សហការជាមួយគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកគូលែន បានរៀបចំ «យុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងការរំលោភបំពានយេនឌ័រ នៅតាមមជ្ឈមណ្ឌលសេវាជំនួយ» នាបរិវេណសាលាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវ និងបង្កើតវេទិកាពិភាក្សាស្វែងរកអនុសាសន៍ឆ្លើយតបទៅនឹងក្តីកង្វល់របស់យុវវ័យលើសេវាសុខភាពផ្លូវភេទ និងការប្រឆាំងការរំលោភបំពានយេនឌ័រ។


Authority activities
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួសជុលស្ពានឈើ ១កន្លែង ប្រវែង ២០ម៉ែត្រ និងសាងសង់ស្ពានឈើថ្មើជើងថ្មី ១កន្លែងទៀត ប្រវែង ២៥ម៉ែត្រ នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានសុវត្ថិភាព និងងាយស្រួលឆ្លងកាត់ ពិសេសក្នុងអំឡុងពេលដែលមានទឹកជំនន់ឡើងនាដូវវស្សានេះ៕


Authority activities
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
«គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ដើម្បីបញ្ជ្រាបសារដាស់តឿន និងអប់រំចិត្តគំនិតប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឱ្យស្គាល់ពីតម្លៃនៃគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកឪពុកអ្នកម្ដាយ។

