
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរបុគ្គលមានសិទ្ធិទទួលបានដីឡូត៍ ផ្លាស់ប្ដូរទីលំនៅ ទៅកាន់ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរបុគ្គលមានសិទ្ធិទទួលបានដីឡូត៍ ផ្លាស់ប្ដូរទីលំនៅ ចំនួន ១៥គ្រួសារ ព្រមទាំងសមាជិកក្នុងបន្ទុកទាំងអស់ ទៅកាន់ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីចូលទៅរស់នៅ និងអភិវឌ្ឍជីវភាពថ្មី។








