Provincial News

ពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការងារត្រួតពិនិត្យជូនដល់មន្ត្រីគណបក្សខេត្ត និងពិធីប្រគល់វិញ្ញាបនបត្រ
Politics
ពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការងារត្រួតពិនិត្យជូនដល់មន្ត្រីគណបក្សខេត្ត និងពិធីប្រគល់វិញ្ញាបនបត្រ
ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ គណៈត្រួតពិនិត្យនៃគណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការងារត្រួតពិនិត្យ ជូនដល់មន្ត្រីគណបក្សខេត្ត និងប្រគល់វិញ្ញាបនបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តូច វង្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្តព្រះវិហារ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
គណៈឃោសនាអប់រំខេត្តបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា
Politics
គណៈឃោសនាអប់រំខេត្តបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈឃោសនាអប់រំខេត្តព្រះវិហារ បានបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅបន្តខែកញ្ញា ក្រោម អធិបតីភាព ឯកឧត្តម មាស រដ្ឋាវុឌ្ឍ សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានគណៈកម្មាធិការមូលដ្ឋាន លោក លោកស្រី ប្រធានសាខាបក្សជុំវិញខេត្ត នៅសាលប្រជុំវឌ្ឍនភាព នៃស្នាក់ការគណបក្សខេត្ត។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំគណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ!​
Politics
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំគណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ!​
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំរបស់គណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព ឯកឧត្តម​ សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្ត​ចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ​លោក​លោកស្រី​ជា​ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្ស​ខេត្ត  គណៈកម្មាធិការបក្សស្រុក សមាជិក សមាជិកា និងឧបាសក ឧបាសិកាជាច្រើនរូបទៀត។​
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ
Politics
យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៃអគ្គនាយកដ្ឋានពន្ធដារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅ ភូមិតាកឹងបៃតង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បិទវគ្គអប់រំនយោបាយ ពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្សស្រុកឆែប!
Politics
គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បិទវគ្គអប់រំនយោបាយ ពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្សស្រុកឆែប!
នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គអប់រំនយោបាយ ជំនាន់ទី១៩ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកឆែប, លោក មិន ស៊ីថា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងឯកឧត្តម មាស រដ្ឋាវុឌ្ឍ ប្រធានគណៈឃោសនាអប់រំគណបក្សខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុកឆែប ព្រមទាំងសិក្ខាកាមសរុប ៥៩រូប។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧!​
Politics
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧!​
នាព្រឹកថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម​ សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្ត​ចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ខេត្ត លោក លោកស្រី គណៈកម្មាធិការបក្សខេត្ត គណកម្មធិការបក្សស្រុក និងសមាជិក សមាជិកាជាច្រើនរូបទៀត។​
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកវគ្គអប់រំនយោបាយ ជំនាន់ទី១៩ ជូនដល់មន្ត្រីគណបក្សស្រុកឆែប!
Politics
គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកវគ្គអប់រំនយោបាយ ជំនាន់ទី១៩ ជូនដល់មន្ត្រីគណបក្សស្រុកឆែប!
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបើក «វគ្គអប់រំនយោបាយ ជំនាន់ទី១៩» ជូនដល់មន្ដ្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព ឯកឧត្តម តូច វង្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
លោកស្រី ហែម សុគុណពិសី ដឹកនាំក្រុមការងារគណបក្ស នាំយកអំណោយចុះជួយសម្រាលជីវភាពគ្រួសារខ្វះខាត និងឧបត្ថម្ភសម្ភារៈសិក្សាដល់កុមានៅស្រុកគូលែន!
Politics
លោកស្រី ហែម សុគុណពិសី ដឹកនាំក្រុមការងារគណបក្ស នាំយកអំណោយចុះជួយសម្រាលជីវភាពគ្រួសារខ្វះខាត និងឧបត្ថម្ភសម្ភារៈសិក្សាដល់កុមានៅស្រុកគូលែន!
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះជួយឃុំគូលែនត្បូង ស្រុកគូលែន រួមនិងលោកស៊ុន កុសល ប្រធានគណបក្សឃុំ ព្រមទាំងសមាជិក សមាជិការ បាននាំយកអំណោយគណបក្សឃុំ នូវគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានចំនួន ១២គ្រួសារ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
កិច្ចប្រជុំក្រុមការងារឃោសនា ចលនាមហាជន និងអង្គការសមាគមនានា របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត!
Politics
កិច្ចប្រជុំក្រុមការងារឃោសនា ចលនាមហាជន និងអង្គការសមាគមនានា របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត!
នៅព្រឹកថ្ងៃ០២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារឃោសនា ចលនាមហាជន និងអង្គការសមាគមនានា របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបើកកិច្ចប្រជុំ ដើម្បីពង្រឹងនូវតួនាទីភារកិច្ចរបស់ ក្រុមការងារឱ្យមានប្រសិទ្ធភាព ធានាបាននូវលទ្ធផលល្អប្រសើរ ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
លោកស្រី ហែម សុគុណពិសី នាំ យក​ អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​និង​ សម្ភារៈ ចុះសួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
Politics
លោកស្រី ហែម សុគុណពិសី នាំ យក​ អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​និង​ សម្ភារៈ ចុះសួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
លោកកស្រី ហែម សុគុណពិសី បាន​លើក​ឡើង​ថា​ការ​នាំ​យក​អំណោយ​ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាត​នា​ពេល​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ និង​ដោះស្រាយ​ខ្លះ​ៗ​ដល់​បង​ប្អូន​ដែល​ជួបការលំបាកក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ​ដែរ​ លោកស្រីបានសួរសុខទុក្ខអំពីស្ថានភាព​សុខភាព ជីវភាពរស់នៅ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ជាពិសេសសួរអំពីអត្តសញ្ញណបណ្ណ័ផុតសុពលភាពហើយឬនៅ ដើម្បីស្វែងរកដំណោះស្រាយ និងជួយគាំទ្រ បានទាន់ពេលវេលា។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សជំនាន់ទី១៨!
Politics
ពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សជំនាន់ទី១៨!
វគ្គ​អប់រំនយោបាយរបស់គណបក្សជំនាន់ទី១៨ មានរយៈពេលរៀន ០៣ថ្ងៃជាប់គ្នា ដោយ បានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួមរៀនសូត្រ មានចំនួនសរុប ៦១នាក់ ស្រី ១៣នាក់។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ពិធីបើកវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សជំនាន់ទី១៨
Politics
ពិធីបើកវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សជំនាន់ទី១៨
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តបើកវគ្គអប់រំនយោបាយជំនាន់ទី១៨ដល់មន្ត្រីគណបក្សស្រុកគូលែន ក្រោមអធិបតី ឯកឧត្តម ខូយ ឃុនហ៊ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត នៅស្នាក់ការគណបក្សស្រុកគូលែន។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
លោកស្រី ហែម សុគុណពិសី នាំ យក សម្ភារៈ និង ថវិកា ចូល រួម រំលែក ទុក្ខគ្រួសារសពប្រជាការពារភូមិ និងចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
Politics
លោកស្រី ហែម សុគុណពិសី នាំ យក សម្ភារៈ និង ថវិកា ចូល រួម រំលែក ទុក្ខគ្រួសារសពប្រជាការពារភូមិ និងចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសារសពប្រជាការពារភូមិ ដែលបានបាត់បង់សមាជិកគ្រួសារ។ លោកស្រីបន្តថាការបាត់បង់ធនធានមនុស្សម្នាក់នៅក្នុងគ្រួសារ គឺជាការបាត់បង់មួយដែលពិបាកនឹងទទួលយកបាន ប៉ុន្តែសូមឱ្យក្រុមគ្រួសារថែរក្សាសុខភាព មិនបោះបង់ក្តីសង្ឃឹម និងបន្តថែរក្សាក្រុមគ្រួសារអោយបានល្អ ដើម្បីឆ្លងកាត់គ្រាមានទុក្ខលំបាកនេះ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More