Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Announcements
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ៖ ស្តីពីការលុបចោលលទ្ធផលការដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦
យោង៖លិខិតលេខ ០៨៤ ស.ជ.ណ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ របស់ទីចាត់ការផែនការ និងវិនិយោគ។
-របាយការណ៍លេខ ១៧១ របក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ របស់ទីចាត់ការផែនការ និងវិនិយោគ
ស្តីពីលទ្ធផលកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦។
-សំណើលេខ ១៧២ ល ស ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ របស់ទីចាត់ការផែនការ និងវិនិយោគ។


Announcements
រដ្ឋបាលខេត្តព្រះវិហារ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងឱកាសដ៏ថ្លៃថ្លា នៃទិវាខួបកំណើតគម្រប់៤៩ឆ្នាំ ឈានចូល៥០ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។


Announcements
ក្រុមហ៊ុនមកពីហុងកុង គ្រោងបើកដំណើរការរោងចក្រស្ករសនៅស្រុកឆែបឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខ ដោយផ្ដល់ការងាររាប់ពាន់កន្លែងដល់ពលរដ្ឋមូលដ្ឋាន
ស្រុកឆែប ដែលជាស្រុកជាប់ព្រំដែនមួយនៃខេត្តព្រះវិហារ កំពុងទទួលបានសញ្ញាណវិជ្ជមានថ្មីនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាន ខណៈដែលរោងចក្រផលិតស្ករសដ៏ធំ ដែលធ្លាប់បានផ្អាកដំណើរការអស់ជាច្រើនឆ្នាំកន្លងមក ត្រូវបានក្រុមហ៊ុនវិនិយោគថ្មី មកពីទីក្រុងហុងកុង គ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។


Announcements
ជិះរថយន្តក្រុងមកលេង «ព្រះវិហារ» ដោយមិនបង់ប្រាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ!
អនុវត្តតាមការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ១០គ្រឿង សម្រាប់បម្រើការធ្វើដំណើរ ភ្នំពេញ ↔️ ព្រះវិហារ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦)៖


Announcements
ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។


Announcements
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដោយឥតគិតប្រាក់


Announcements
តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ?
ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
» សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី 30ថ្ងៃ មិនមានការពិន័យឡើយ


Announcements
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចូលបម្រើការងារ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរព័ត៌មានខេត្ត ត្រូវការជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ០២រូប ឱ្យចូលបម្រើការងារសម្រាប់ឆ្នាំ២០២៦នេះ លើមុខជំនាញ ព័ត៌មានវិទ្យា ដែលមានលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖


Announcements
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
ក្រសួងសុខាភិបាល សូមក្រើនរំលឹកជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កាត់ពូជមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើងកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺគ្រុនឈាម ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។


Announcements
រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោល គឺជាករណីទំនាស់បុគ្គល និងបុគ្គល!
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ បានចុះស្រាវជ្រាវ យ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផលគឺពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និងបុគ្គល។


Announcements
សេចក្តីជូនដំណឹង ស្តីពីគម្រោងស្ថាបនា កំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូពីរជាន់ DBST
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងអនុវត្តគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូ DBST ប្រវែង ២ ៣០០ម ទទឹង ៨ម និងចិញ្ចើមដី ល្បាយថ្ម ១ម សងខាង តក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ.


Announcements
មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមគោរពជម្រាបជូនដំណឹង និងអញ្ជើញចូលរួមនៃកម្មវិធីបុណ្យសព លោក អាន សារិទ្ធ មន្ដ្រីមន្ទីរព័ត៌មានខេត្ត!
សូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ឱ្យបានជ្រាបថា កម្មវិធីបុណ្យសព លោក អាន សារិទ្ធ មន្ដ្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នឹងត្រូវធ្វើពិធីរំកិលសពលើកដាក់តម្កល់លើស្ថានមេរុ (មេន) នៅវេលាម៉ោង ៣:០០រសៀល ហើយពិធីឈាបនកិច្ច (បូជាសព) នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៦:០០ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។


Announcements
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

