Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Environment
រដ្ឋបាលខេត្តព្រះវិហារ ជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តគោលការណ៍ “សំណល់សូន្យ” ដើម្បីមាតុភូមិស្អាត និងមានភាពបៃតង!
ស្មារតីរួមគ្នានេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឱ្យរដ្ឋបាលខេត្ត អាចគ្រប់គ្រងសំណល់រឹង និងរាវនៅតាមទីប្រជុំជនបានយ៉ាងល្អប្រសើរ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតទិវាបរិស្ថានជាតិ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។


Leadership activities
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យយុវសិស្សរួមគ្នាបណ្តុះវប្បធម៌ «គិត ផ្ទៀងផ្ទាត់ និងទទួលខុសត្រូវ» ដើម្បីកសាងពលរដ្ឋឌីជីថល និងវាយបកព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន!
ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល គឺជាកិច្ចការដ៏ចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ក្នុងការឈានទៅកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌។ ទន្ទឹម នេះលោកអភិបាលរងខេត្ត ក៏បានជំរុញ និងណែនាំឱ្យក្មួយៗយុវជនត្រូវខិតខំរៀនសូត្រ ប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមាន និងរួមគ្នាក្លាយជាភ្នាក់ងារផ្សព្វផ្សាយបន្តនៅក្នុងគ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសម្អាតព័ត៌មានបំពុល និងការពារសន្តិសុខសង្គមជាតិទាំងមូលឱ្យបានគង់វង្ស។


Leadership activities
ពិធីបិទសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព’’
សិក្ខាសាលាដែលបានដំណើរការទៅយ៉ាងរលូននេះ គឺរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការលើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត បញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពី បញ្ញាសិបនិម្មិត ឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន ការបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគ ទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន។ ការងារទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យ គោលនេយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។


Leadership activities
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ធិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលអង្គភាព k52 បានរកឃើញ និងគាស់បានក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦!
យើងប្រារព្ធពិធីនាពេលនេះ ក្នុងស្មារតីចងចាំចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលីកម្មអាយុជីវិត ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរណ្តៅមរណៈ នៃរបបដ៏យង់ឃ្នងនេះ ជាក់ស្តែង គឺអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទាំង៣ ស្ថិតនៅចំពោះមុខយើងទាំងអស់គ្នានេះ។


Leadership activities
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព’’
សិក្ខាសាលានាពេលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការលើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត បញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពី បញ្ញាសិបនិម្មិត ឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន ការបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការេរៀបចំលិខិតស្នាម កាលវិភាគ ផែនការការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគ ទិន្នន័យស្មុគសាញ និង ការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យាងឆាប់ រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យ គោលនេយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។


Environment
កូនឈើចម្រុះប្រមាណ ២,៥០០ដើម ត្រូវបានដាំ និងបែងចែកជូនប្រជាសហគមន៍ស្រុកជ័យសែន ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៦
គោលបំណងចម្បងនៃការប្រារព្ធទិវានេះ គឺដើម្បីឱ្យអ្នកចូលរួមទាំងអស់យល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតប្រាកដនៃបរិស្ថាន ផលប៉ះពាល់នៃការបំពុល និងការប្រែប្រួលឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋឱ្យស្របតាមបរិស្ថានស្អាត និងសារៈប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានរបស់ព្រៃឈើ គឺបានមកពីការចូលរួមការពារ និងអភិរក្សឱ្យបានគង់វង្ស ដែលវាមិនត្រឹមតែជួយរក្សាលំនឹងបរិស្ថានធម្មជាតិនោះទេ តែថែមទាំងជួយជម្រុញដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ផ្ទាល់ផងដែរ។


Leadership activities
លទ្ធផលផ្លែផ្កានៃជំនួបដោះស្រាយវិវាទដីធ្លីនៅស្រុករវៀង និងស្រុកសង្គមថ្មី ប្រជាពលរដ្ឋទទួលយកតាមនីតិវិធី និងកំពុងសហការជាមួយមន្ត្រីជំនាញចុះធ្វើអត្តសញ្ញាណកម្មដីធ្លី!
លទ្ធផលផ្លែផ្កានៃជំនួបដោះស្រាយវិវាទដីធ្លីនៅស្រុករវៀង និងស្រុកសង្គមថ្មី ប្រជាពលរដ្ឋទទួលយកតាមនីតិវិធី និងកំពុងសហការជាមួយមន្ត្រីជំនាញចុះធ្វើអត្តសញ្ញាណកម្មដីធ្លី!


Leadership activities
លោក ប៊ុន ប៉េងគាង នាយកវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ បានគូសបញ្ជាក់ថា បច្ចុប្បន្នបណ្ដាញសង្គមកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយសារតែក្រុម MMO មួយចំនួន បានផលិតមាតិកាក្លែងក្លាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យអ្នកទស្សនា ជាពិសេសយុវសិស្សពិបាកបែងចែកការពិត។
លោក ប៊ុន ប៉េងគាង នាយកវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ បានគូសបញ្ជាក់ថា បច្ចុប្បន្នបណ្ដាញសង្គមកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយសារតែក្រុម MMO មួយចំនួន បានផលិតមាតិកាក្លែងក្លាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យអ្នកទស្សនា ជាពិសេសយុវសិស្សពិបាកបែងចែកការពិត។ លោកក៏អំពាវនាវដល់អាណាព្យាបាល ជួយតាមដានការប្រើប្រាស់អនឡាញរបស់កូនៗ ដើម្បីកុំឱ្យរងគ្រោះដោយសារ «ក្រុមបោកប្រាស់តាមអនឡាញ»


Leadership activities
ឯកឧត្តម គីម រិទ្ធី ៖ បច្ចេកវិទ្យា Ai ជាឧបករណ៍វៃឆ្លាត ដ៏មានសារៈសំខាន់ ក្នុងការជួយធ្វើការវិភាគ និងផ្ទៀងផ្ទាត់ ដើម្បីវាយតម្លៃថាតើព័ត៌មានណាជាព័ត៌មានពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ!
ឯកឧត្តម គីម រិទ្ធី ៖ បច្ចេកវិទ្យា Ai ជាឧបករណ៍វៃឆ្លាត ដ៏មានសារៈសំខាន់ ក្នុងការជួយធ្វើការវិភាគ និងផ្ទៀងផ្ទាត់ ដើម្បីវាយតម្លៃថាតើព័ត៌មានណាជាព័ត៌មានពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ!


Leadership activities
ឯកឧត្តម ស្លេះ អាល់ហ្វីន បានចែករំលែកនូវទស្សនៈ និងពាក្យគន្លឹះសំខាន់ៗ ជុំវិញប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»
VDO Inside: ឯកឧត្តម ស្លេះ អាល់ហ្វីន បានចែករំលែកនូវទស្សនៈ និងពាក្យគន្លឹះសំខាន់ៗ ជុំវិញប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២


Leadership activities
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានទទួលស្វាគម៍លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន Yeo’s Cambodia និងស្វាមី
ក្នុងស្មារតីសាមគ្គីភាពជាតិ រួមមាន ទឹកសណ្តែក Yeo's, ភេសជ្ជៈបំពេញជាតិទឹក H-TWO-O, កាហ្វេ កញ្ចប់ Yeo's Original, កាហ្វេកញ្ចប់ Yeo's អត់ស្ករ, កាហ្វេកំប៉ុង Yeo's Latte, កាហ្វេកំប៉ុង Yeo's Espresso និងត្រីខកំប៉ុង Yeo's ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ។


Leadership activities
ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ!
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញដល់យុវជនឱ្យការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារនៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។


Announcements
សេចក្តីជូនដំណឹង ស្តីពីគម្រោងស្ថាបនា កំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូពីរជាន់ DBST
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងអនុវត្តគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូ DBST ប្រវែង ២ ៣០០ម ទទឹង ៨ម និងចិញ្ចើមដី ល្បាយថ្ម ១ម សងខាង តក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ.

