Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Leadership activities
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានាពាក់ព័ន្ធ នឹងពិការភាព នៅរដ្ឋបាលខេត្តព្រះវិហារ!
ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានាពាក់ព័ន្ធនឹងពិការភាព ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពការងារ របស់ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ក្នុងការអនុវត្តសកម្មភាព ពាក់ព័ន្ធនឹងវិស័យពិការភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនមានពិការភាព។


Leadership activities
ឯកឧត្តម គីម រិទ្ធី ជម្រុញឱ្យយុវជនខេត្តព្រះវិហារផ្លាស់ប្តូរផ្នត់គំនិតចាស់ និងងាកមកចាប់យកជំនាញបច្ចេកទេស ដែលជាទ្រព្យមហាសាលសម្រាប់អនាគត!
ការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនចំពោះការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានលើកឡើងយ៉ាងដិតដល់ ក្នុងនាមជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាអត់ការងារធ្វើ និងការបង្កើនប្រាក់ចំណូលគ្រួសារនៅក្នុងខេត្តព្រះវិហារ។


Leadership activities
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ព និងគ្រួសារកងទ័ពនៅខេត្តព្រះវិហារ!
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ព្រមទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលសម្តេចតែងតែនឹងករលឹក និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ព និងបងប្អូនជនភៀសសឹក។ ទន្ទឹមនេះលោកជំទាវកិត្តិបណ្ឌិត ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន និងស្វែងរកយុត្តិធម៌ជូនប្រទេសជាតិ។


Leadership activities
មន្ទីរសង្គមកិច្ចខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលស្តីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារយុត្តិធម៌អនីតិជន!
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងជម្រុញការអនុវត្តការងារយុត្តិធម៌អនីតិជន ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការងារយុត្តិធម៌អនីតិជន និងឧបករណ៍បង្វែរអនីតិជនទំនាស់នឹងច្បាប់។


Leadership activities
រដ្ឋបាលស្រុកឆែប រៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ!
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ទាំងអស់មានការចូលរួមយ៉ាងច្រើនកុះករក្នុង ពិធីបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ នាឱកាសនេះ។ ដែលសកម្មភាពនេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ អំពីសកម្មភាពមនុស្សធម៌ ក្នុងការចែករំលែកសេចក្តីស្រលាញ់ជួយយកអាសាគ្នា សាមគ្គីភាព និងការទទួលខុសត្រូវលើជោគវាសនាសង្គមជាតិរួមគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ។


Leadership activities
ប្រតិភូខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះអដ្ឋិធាតុ និងជំនាញការកងទ័ពស្ម័គ្រចិត្តវៀតណាម!
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដឹកនាំ ប្រតិភូខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរូមពិធីបញ្ចុះអដិ្ឋធាតុ យុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលី ក្នុងសម័យសង្គ្រាមនៅកម្ពុជា។


Tourism
ភ្ញៀវទេសចរមកកម្សាន្តយ៉ាងកុះករ ងូតទឹកលេង និងរៀបចំអាហារយ៉ាងសប្បាយរីករាយ នៅតំបន់អេកូទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់តាំងយូរ» លើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ!
ដើម្បីបានទៅដល់ឋានសួគ៌ទឹកធ្លាក់លាក់ខ្លួនមួយនេះ បងប្អូនភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ជើងភ្នំត្បែងមានជ័យ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ។បន្ទាប់មកដំណើរផ្សងព្រេងពិតប្រាកដនឹងចាប់ផ្តើម តាមរយៈការបោះជំហានឆ្លងកាត់កាំជណ្តើរឈើបត់បែនតាមចង្កេះភ្នំ ក្នុងរយៈពេលប្រហែល ១ម៉ោងទៅ ២ម៉ោង (អាស្រ័យលើកម្លាំងកាយ)។


Leadership activities
ពិធីផ្ដល់ជូនពូជសត្វជ្រូក ដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ!
គោលបំណងនៃការផ្តល់ពូជសត្វចិញ្ចឹមនាថ្ងៃនេះ គឺដើរអោយស្របគ្នាទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅយុទ្ធសាស្រ្តកាត់បន្ថយលើការ កាប់ទន្ទ្រានព្រៃឈើ និងការដកហូតអនុផលធម្មជាតិហួសកម្រិត។


Tourism
ផ្លូវកាំជណ្ដើរលាតសន្ធឹងឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ «តាំងយូរ» នៅលើខ្នងភ្នំត្បែងមានជ័យ នៃទឹកដីវប្បធម៌ និងធម្មជាតិខេត្តព្រះវិហារ!
ភាពហត់នឿយក្នុងការធ្វើដំណើរដ៏ស្វិតស្វាញមួយនេះ បានប្រែចិត្តមកជាបទពិសោធន៍ដ៏រីករាយ និងមិនអាចបំភ្លេចបាន មុនពេលយើងបានទៅដល់ និងគយគន់ «ឋានសួគ៌ទឹកធ្លាក់» ដ៏ត្រជាក់ល្ហឹម និងស្រស់ស្រទន់។


Agriculture
ប្រជាពលរដ្ឋរស់នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បាននិងកំពុងចាប់យករបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង
នេះបើតាមសម្ដីគាត់ឲ្យដឹងថា «ការចិញ្ចឹមជ្រូកនេះមិនសូវហត់នឿយពេកទេ យើងអាចឆ្លៀតពេលពីធ្វើស្រែមកមើលថែបាន។ វាដូចជាការសន្សំប្រាក់អញ្ចឹង ដល់ពេលជ្រូកធំលក់ទៅ បានលុយដុំសម្រាប់ទប់ទល់ការចំណាយក្នុងផ្ទះ និងទុកឱ្យកូនបានបន្តការរៀនសូត្រ»។


Leadership activities
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលគម្រោង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយ លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំ និងអនុវត្ត «គម្រោងដាំបន្លែក្នុងផ្ទះសំណាញ់ សម្រាប់ជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងបង្កើតមុខរបរជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹក។


Leadership activities
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យយុវសិស្សរួមគ្នាបណ្តុះវប្បធម៌ «គិត ផ្ទៀងផ្ទាត់ និងទទួលខុសត្រូវ» ដើម្បីកសាងពលរដ្ឋឌីជីថល និងវាយបកព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន
VDO Inside: ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យយុវសិស្សរួមគ្នាបណ្តុះវប្បធម៌ «គិត ផ្ទៀងផ្ទាត់ និងទទួលខុសត្រូវ» ដើម្បីកសាងពលរដ្ឋឌីជីថល និងវាយបកព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន


Leadership activities
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

