ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
សម្រស់ដ៏អាថ៌កំបាំងនៃ «ប្រាសាទព្រះដំរី» ក្នុងរមណីយដ្ឋានប្រាសាទព្រះខ័ន (បាកាន) ខេត្តព្រះវិហារ
កប់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្បែរផ្ទៃទឹកបារាយណ៍ព្រះដាក ប្រាសាទព្រះដំរី គឺជាស្ថាបត្យកម្មរាងពីរ៉ាមីតថ្នាក់ៗពីថ្មបាយក្រៀម ដែលមានរូបចម្លាក់ដំរីថ្មភក់ទោលឈរយាមយ៉ាងរឹងមាំនៅតាមជ្រុងខឿនប្រាសាទ។ វត្តមាននៃចម្លាក់ដំរីទាំងនេះ បានដើរតួនាទីជាឆ្មាំការពារទីសក្ការៈបូជាតាមក្បួនជំនឿសាសនាបុរាណ។


ទេសចរណ៍
បេតិកភណ្ឌកណ្តាលទ្រូងព្រៃ៖ «ប្រាសាទក្ដាក់ ឬប្រាសាទពោធិ៍ដំណាក់» ស្ថាបត្យកម្មដ៏វិចិត្រនៃអរិយធម៌ខ្មែរ
«ប្រាសាទក្ដាក់» ឬត្រូវបានស្គាល់ថា «ប្រាសាទពោធិ៍ដំណាក់» បានបង្អួតរាងយ៉ាងស្កឹមស្កៃ និងអស្ចារ្យនៅកណ្តាលម្លប់ព្រឹក្សាដ៏ត្រឈឹងត្រឈៃ។ ប្រាសាទបុរាណមួយនេះ សង់ឡើងអំពីថ្មភក់ រំលេចទៅដោយក្បូរក្បាច់ចម្លាក់យ៉ាងរស់រវើក ផ្ចិតផ្ចង់ និងមានគំរូវិចិត្រសិល្បៈយ៉ាងប្រណីត ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរុងរឿង និងភាពស្ទាត់ជំនាញនៃអរិយធម៌ខ្មែរនាអតីតកាល។


ទេសចរណ៍
ភ្ញៀវទេសចរណ័មកកម្សាន្តក្នុងខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ កើនឡើងជាង៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៨.៧៨៥នាក់ កើនឡើង ៥,៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនសរុប ៨.៣៣៨នាក់។


ទេសចរណ៍
បទយកការណ៍៖ រមណីយដ្ឋានប្រាសាទព្រះខ័ន (បាកាន) គោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏លេចធ្លោ កំពុងរង់ចាំភ្ញៀវទេសចរមកទស្សនាកម្សាន្ត
កប់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលទ្រូងព្រៃព្រឹក្សាដ៏ស្ងប់ជ្រងំ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះខ័ន ឬប្រាសាទបាកាន គឺជាបណ្តុំរមណីយដ្ឋានប្រវត្តិសាស្ត្របុរាណវិទ្យាដ៏ធំសម្បើមមួយ ដែលមានផ្ទៃក្រឡារាប់រយហិកតា។


ទេសចរណ៍
បទយកការណ៍៖ «បុណ្យភ្នំ» អាកាសាភ្នំត្បែង បទពិសោធន៍កម្សាន្តថ្មី លើដែនដីព្រះវិហារ
អមដោយទស្សនីយភាពជើងភ្នំត្បែងដ៏ស្កឹមស្កៃ និងជ្រលងធម្មជាតិដ៏ស្រស់ត្រកាល «ផ្ទះលំ ហែអាកាសាភ្នំត្បែង» នាចុងសប្តាហ៍នេះ បានប្រែក្លាយទៅជាឋានសួគ៌លំហែកាយយ៉ាងស្និទ្ធស្នាល តាមរយៈការរៀបចំ «ព្រឹត្តិការណ៍បុណ្យភ្នំ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញានេះ។


ទេសចរណ៍
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!


ទេសចរណ៍
បុណ្យភ្នំ អាកាសាភ្នំត្បែងខេត្តព្រះវិហារ មានរៀបចំអ្វីខ្លះ?
បុណ្យភ្នំ អាកាសាភ្នំត្បែងខេត្តព្រះវិហារ មានរៀបចំអ្វីខ្លះ? តោះមកស្ដាប់ពីចំណាប់អារម្មណ៍លោក ហួន ហៀប ដែលបានមកចូលរួមកម្សាន្តផ្ទាល់ទាំងអស់គ្នា!


ទេសចរណ៍
ប្អូនប្រុស ហុក ឃីស៊ីផាត បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមលេងនៅក្នុងព្រឹត្តិការណ៍បុណ្យភ្នំ នៅអាកាសា ភ្នំត្បែងខេត្តព្រះវិហារថ្ងៃទី១!
ប្អូនប្រុស ហុក ឃីស៊ីផាត បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមលេងនៅក្នុងព្រឹត្តិការណ៍បុណ្យភ្នំ នៅអាកាសា ភ្នំត្បែងខេត្តព្រះវិហារថ្ងៃទី១!


ទេសចរណ៍
ទិដ្ឋភាពទូទៅនៃផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុកគូលែន
ផ្លូវជាតិលេខ៦២ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តព្រះវិហារ។


ទេសចរណ៍
«សហគមន៍តាំងយូរ ៖ បេះដូងបៃតងនៃភ្នំត្បែង និងកេរដំណែលធម្មជាតិដ៏ពិសិដ្ឋ»
ស្ថិតនៅចម្ងាយប្រមាណដប់គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្តព្រះវិហារ លោកអ្នកនឹងបានឃើញនូវទិដ្ឋភាពភ្នំត្បែងមានជ័យលាតសន្ធឹងយ៉ាងវិសាល ហែអមដោយសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ ដែលជាសម្បត្តិធម្មជាតិដ៏ពិសិដ្ឋពិតប្រាកដ។


ទេសចរណ៍
ការគាំពារប្រាសាទព្រះវិហារក្រោយដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី០៧ កក្កដា ២០០៨ ដែលរហូតមកដល់ឆ្នាំ២០២៦នេះគឺខួបលើកទី១៨ឆ្នាំ។


ទេសចរណ៍
«ថ្មហួត» ផ្ទាំងថ្មថ្លឹងទម្ងន់បង្កប់អាថ៌កំបាំង និងអតីតជម្រកដំរីព្រៃ នៅសហគមន៍តាំងយូរ!
ក្រៅពីផ្ទាំងថ្មរូបឆ័ត្រដ៏ស័ក្តិសិទ្ធិ លោកអ្នកដែលបានមកដល់សហគមន៍តំបន់ការពារធម្មជាតិតាំងយូរ មិនគួររំលងនូវការទៅទស្សនាផ្ទាំងថ្មដ៏ប្លែកភ្នែក និងអស្ចារ្យម្យ៉ាងទៀត ដែលអ្នកស្រុកនិយមហៅថា «ថ្មហួត» នោះឡើយ។


ទេសចរណ៍
អាថ៌កំបាំងនៃឈ្មោះ «តាំងយូរ» និងទីសក្ការៈដ៏ស័ក្តិសិទ្ធិលោកតាសួង!
តើលោកអ្នកដឹងទេថា ហេតុអ្វីបានជាទីនេះមានឈ្មោះថា «វត្តតាំងយូរ»? ផ្អែកតាមប្រវត្តិរឿងរ៉ាវតាំងពីបុរមបុរាណដូនតាមក ឈ្មោះដ៏មានអត្ថន័យនេះ គឺត្រូវបានហៅសម្គាល់ទៅតាមទម្រង់នៃផ្ទាំងថ្មធម្មជាតិដ៏ធំអស្ចារ្យមួយដុំ ដែលដុះឡើងមានរបៀបរៀបរយដូចជា «ឆ័ត្រ» យ៉ាងដូច្នោះដែរ។

