
ការក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍ផ្លែឈើបាត់ដំបង២០២៦
ការក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍ផ្លែឈើបាត់ដំបង២០២៦

ការក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍ផ្លែឈើបាត់ដំបង២០២៦













ការចុះផ្ទាល់ជាលើកទី២ របស់ឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីការផ្តល់ជំនួយឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៥ គឺជាការស្តែងចេញយ៉ាងប្រាកដនិយមពីមនោសញ្ចេតនា «រួមសុខទុក្ខជាមួយគ្នា» ក្នុងស្មារតីមិត្តភាពដែកថែប។


ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ដគូសបញ្ជាក់អំពីជំនឿចិត្តយ៉ាងមុតមាំលើអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងដូច្នោះថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្នុងការសម្រេចនូវឧត្តមគតិនៃការអភិវឌ្ឍជាតិរបស់ខ្លួន។


នៅក្នុងកិច្ចសម្ភាសន៍បន្តជាភាសាចិន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ និងការសង្កេតផ្ទាល់ខ្លួនជុំវិញការប្រែប្រួលជាវិជ្ជមានរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ យ៉ាងដូច្នោះថា៖ «បើប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំមុន ខ្ញុំបានឃើញយ៉ាងច្បាស់ថា ស្ថានភាពនៃការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ហើយស្នាមញញឹមនៅលើផ្ទៃមុខរបស់បងប្អូនក៏កាន់តែមានច្រើនឡើងៗផងដែរ។


នាឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងជ្រាលជ្រៅថា៖ «នេះជាលើកទីពីរហើយដែលខ្ញុំបានមកដល់ខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខ្ញុំបាទតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា បានមកសួរសុខទុក្ខ និងបានផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តព្រះវិហារម្តងរួចមកហើយ»
