
«ជំនួយរបស់ភាគីចិននឹងនៅតែបន្ត ដរាបណាប្រជាពលរដ្ឋភៀសសឹកមិនទាន់បានវិលត្រឡប់ទៅផ្ទះវិញ!»
នាឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងជ្រាលជ្រៅថា៖ «នេះជាលើកទីពីរហើយដែលខ្ញុំបានមកដល់ខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខ្ញុំបាទតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា បានមកសួរសុខទុក្ខ និងបានផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តព្រះវិហារម្តងរួចមកហើយ»










