
«“ស្នាមញញឹមប្រជាជនកាន់តែច្រើនឡើង!” ឯកអគ្គរដ្ឋទូតចិន បានកោតសរសើរស្មារតីរឹងមាំរបស់ប្រជាជនកម្ពុជា នាគ្រាលំបាក»
នៅក្នុងកិច្ចសម្ភាសន៍បន្តជាភាសាចិន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ និងការសង្កេតផ្ទាល់ខ្លួនជុំវិញការប្រែប្រួលជាវិជ្ជមានរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ យ៉ាងដូច្នោះថា៖ «បើប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំមុន ខ្ញុំបានឃើញយ៉ាងច្បាស់ថា ស្ថានភាពនៃការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ហើយស្នាមញញឹមនៅលើផ្ទៃមុខរបស់បងប្អូនក៏កាន់តែមានច្រើនឡើងៗផងដែរ។










