
«ឯកអគ្គរដ្ឋទូតចិន ៖ ប្រទេសចិន នឹងតែងតែជាបងប្អូន និងជាដៃគូល្អដែលគួរឱ្យទុកចិត្ត និងអាចពឹងផ្អែកបានគ្រប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា!»
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ដគូសបញ្ជាក់អំពីជំនឿចិត្តយ៉ាងមុតមាំលើអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងដូច្នោះថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្នុងការសម្រេចនូវឧត្តមគតិនៃការអភិវឌ្ឍជាតិរបស់ខ្លួន។










