
ប្រជាពលរដ្ឋរស់នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បាននិងកំពុងចាប់យករបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង
នេះបើតាមសម្ដីគាត់ឲ្យដឹងថា «ការចិញ្ចឹមជ្រូកនេះមិនសូវហត់នឿយពេកទេ យើងអាចឆ្លៀតពេលពីធ្វើស្រែមកមើលថែបាន។ វាដូចជាការសន្សំប្រាក់អញ្ចឹង ដល់ពេលជ្រូកធំលក់ទៅ បានលុយដុំសម្រាប់ទប់ទល់ការចំណាយក្នុងផ្ទះ និងទុកឱ្យកូនបានបន្តការរៀនសូត្រ»។






