
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ធិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលអង្គភាព k52 បានរកឃើញ និងគាស់បានក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦!
យើងប្រារព្ធពិធីនាពេលនេះ ក្នុងស្មារតីចងចាំចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលីកម្មអាយុជីវិត ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរណ្តៅមរណៈ នៃរបបដ៏យង់ឃ្នងនេះ ជាក់ស្តែង គឺអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទាំង៣ ស្ថិតនៅចំពោះមុខយើងទាំងអស់គ្នានេះ។










