
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព’’
សិក្ខាសាលានាពេលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការលើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត បញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពី បញ្ញាសិបនិម្មិត ឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន ការបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការេរៀបចំលិខិតស្នាម កាលវិភាគ ផែនការការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគ ទិន្នន័យស្មុគសាញ និង ការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យាងឆាប់ រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យ គោលនេយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។










