
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី អមដំណើដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរៀបចំ និងនាំយកនូវចង្ហាន់ បច្ច័យ និងទេយ្យទានជាច្រើនមុខ ទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តចំនួន ៤ ស្ថិតក្នុងស្រុកជាំក្សាន្ដ រួមមាន វត្តកែវសិក្ខាគិរីស្វារៈ (វត្តប្រាសាទព្រះវិហារ) វត្តតេជោបុស្សស្បូវ, វត្តឈើទាលគង , និងវត្តអានសេះ។










