
ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយ ជូនវីរកងទ័ពនៅសមរភូមិមុខ
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការ ខេត្តព្រះវិហារ រួមជាមួយសហការី បាននាំយកជំនួយជាស្បៀងអាហារ ឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ប្រចាំទិសតាថាវ និងភ្នំ៣៣៣ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ត ដើម្បីលើកទឹកចិត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។









