
កិច្ចប្រជុំការកសាងផែនការក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងដាក់ទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០២៦!
នៅព្រឹកថ្ងៃទី០៥ខែ តុលាឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ កិច្ចប្រជុំការកសាងផែនការក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងដាក់ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ាត ប៉ារ៉ានីន អភិបានរងខេត្ត និងជាអនុប្រធានអចិន្រៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំងប្រាំបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។









