
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៨ នៅវត្ត ឧត្តមមុនី!
នាព្រឹកថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាននិងមន្ត្រីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីសូត្រមន្ត និងរាប់បាត្រឆ្លងបុណ្យកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ វេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តឧត្តមមុនី ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។









