
បទយកការណ៍៖ សមិទ្ធផលផ្លូវកៅស៊ូ ១២គីឡូម៉ែត្រ ពីភូមិបរិបូណ៌ ទៅកាន់ភូមិក្តាក់ ជាសរសៃឈាមសេដ្ឋកិច្ចជួយលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាសហគមន៍នៅឃុំភ្នំត្បែងពីរ
បន្ទាប់ពីសមិទ្ធផលផ្លូវកៅស៊ូតភ្ជាប់រវាងស្រុកគូលែន និងស្រុកសង្គមថ្មី ត្រូវបានស្ថាបនារួច រាល់ ផ្លូវកៅស៊ូ DBST ១ខ្សែបន្ថែមទៀត ដែលខ្នែងតភ្ជាប់ចេញពីផ្លូវគូលែន-សង្គមថ្មី ត្រង់ចំណុចភូមិបរិបូណ៌ ទៅកាន់ភូមិក្តាក់ ស្ថិតក្នុងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ក៏ត្រូវបានលេចរូបរាងឡើងយ៉ាងរឹងមាំផងដែរ។











