
ក្រុមហ៊ុនមកពីហុងកុង គ្រោងបើកដំណើរការរោងចក្រស្ករសនៅស្រុកឆែបឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខ ដោយផ្ដល់ការងាររាប់ពាន់កន្លែងដល់ពលរដ្ឋមូលដ្ឋាន
ស្រុកឆែប ដែលជាស្រុកជាប់ព្រំដែនមួយនៃខេត្តព្រះវិហារ កំពុងទទួលបានសញ្ញាណវិជ្ជមានថ្មីនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាន ខណៈដែលរោងចក្រផលិតស្ករសដ៏ធំ ដែលធ្លាប់បានផ្អាកដំណើរការអស់ជាច្រើនឆ្នាំកន្លងមក ត្រូវបានក្រុមហ៊ុនវិនិយោគថ្មី មកពីទីក្រុងហុងកុង គ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។











