
លោក ស្រី ស៊ាន សុគីន បានលើកឡើងថា ការរួមកម្លាំងគ្នាក្នុងការវេចនំអន្សមសម្រាប់ផ្ញើជូនវីរកងទ័ពនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺជាកម្លាំងទឹកចិត្តមួយ និងបង្ហាញពីការដឹងគុណរបស់សមរភូមិក្រោយ ជូនចំពោះសមរភូមិមុខ ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី
ក្នុងបរិបទនេះ ក្រុមការងារស្ត្រីនៃខេត្តព្រះវិហារ បានបង្ហាញនូវស្មារតីសមរភូមិក្រោយ គាំទ្រសមរភូមិមុខ» យ៉ាងសកម្ម តាមរយៈការរួមគ្នាចាប់ដៃជាកម្លាំងសាមគ្គី ដើម្បីវេចនំអន្សមប្រពៃណីខ្មែរ យកទៅជូនវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី និងបូរណភាពទឹកដីនៃមាតុភូមិយ៉ាងស្មោះស្ម័គ្រក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។









