
សេវាដឹកជញ្ជូនឥតគិតថ្លៃប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ជូនប្រជាពលរដ្ឋខេត្តព្រះវិហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជាពេលវេលានៃការជួបជុំក្រុមគ្រួសារ និងបំពេញកុសលផលបុណ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំសេវាដឹកជញ្ជូនរថយន្តក្រុង«ដោយឥតគិតថ្លៃ» ភ្នំពេញ-ព្រះវិហារ និងព្រះវិហារ-ភ្នំពេញ។








