
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖

វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖













ស្រុកឆែប ដែលជាស្រុកជាប់ព្រំដែនមួយនៃខេត្តព្រះវិហារ កំពុងទទួលបានសញ្ញាណវិជ្ជមានថ្មីនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាន ខណៈដែលរោងចក្រផលិតស្ករសដ៏ធំ ដែលធ្លាប់បានផ្អាកដំណើរការអស់ជាច្រើនឆ្នាំកន្លងមក ត្រូវបានក្រុមហ៊ុនវិនិយោគថ្មី មកពីទីក្រុងហុងកុង គ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។


យោងតាមរបាយការណ៍បូកសរុប ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦) អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំចាត់ចែងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសិស្ស-និស្សិត សរុបចំនួន ២.៥៨៥ នាក់ បានទទួលផលពីការធ្វើដំណើរទៅ-មក រវាងរាជធានីភ្នំពេញ និងខេត្តព្រះវិហារ ដោយឥតគិតថ្លៃ។


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជាពេលវេលានៃការជួបជុំក្រុមគ្រួសារ និងបំពេញកុសលផលបុណ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំសេវាដឹកជញ្ជូនរថយន្តក្រុង«ដោយឥតគិតថ្លៃ» ភ្នំពេញ-ព្រះវិហារ និងព្រះវិហារ-ភ្នំពេញ។


កប់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលទ្រូងព្រៃព្រឹក្សាដ៏ស្ងប់ជ្រងំ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះខ័ន ឬប្រាសាទបាកាន គឺជាបណ្តុំរមណីយដ្ឋានប្រវត្តិសាស្ត្របុរាណវិទ្យាដ៏ធំសម្បើមមួយ ដែលមានផ្ទៃក្រឡារាប់រយហិកតា។
