
វិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលចំនួន ៤ថ្ងៃ ស្តីពី«ការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី STATA»
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី STATA» ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លឹម ពេញ នាយករងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ តំណាងឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមពីសំណាក់លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ និងសហការីមកពីវិទ្យាស្ថានស្ថិតិ សិក្ខាកាមនៃមន្ទីរផែនការ និងមន្ទីរជំនាញដែលពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះវិហារ។








