
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ ក្នុងឱកាសខួបលើកទី ៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤កញ្ញា ១៩៩៣ - ២៤កញ្ញា ២០២៦) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលខេត្តស្តីទី ដើម្បីរំលឹក និងអបអរសាទរច្បាប់កំពូលរបស់ជាតិ។







