
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយពុទ្ធបរិស័ទភូមិទួលចន្ទីអញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្ត ឦសានគីរី សាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ
នៅថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាននិងមន្ត្រីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទភូមិ ទួលចន្ទីបានអញ្ជើញចូលរួមពិធីសូត្រមន្ត និងរាប់បាត្រឆ្លងបុណ្យកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តឦសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតក្នុងភូមិហ្មងសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។








