
លោក មិន ស៊ីថា អភិបាលខេត្តស្តីទី ដឹកនាំប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នាយចំណង់ យ៉ែម លឹង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ!
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូនៃរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក មិន ស៊ីថា អភិបាល នៃគណៈអភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ យ៉ែម លឹង យុទ្ធជនក្រុម២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលក្នុងពេលបំពេញភារកិច្ចនៅសមរភូមិទិសមុំបី ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។










