កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»

តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាវិបត្តិសកលលោក!

OninescampreventionCybersecurityCambodiaIccos2026Rgc

ព័ត៌មានថ្មីៗ

កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤!
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤!

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក មិន ស៊ីថា អភិបាលខេត្តស្តីទី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
វិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលចំនួន ៤ថ្ងៃ ស្តីពី«ការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី STATA»
សកម្មភាពថ្នាក់ដឹកនាំ

វិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលចំនួន ៤ថ្ងៃ ស្តីពី«ការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី STATA»

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ  វិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី STATA» ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លឹម ពេញ នាយករងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ តំណាងឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមពីសំណាក់លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ និងសហការីមកពីវិទ្យាស្ថានស្ថិតិ សិក្ខាកាមនៃមន្ទីរផែនការ និងមន្ទីរជំនាញដែលពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះវិហារ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំ​ពិភាក្សាអំពីដំណើការកិច្ចសហប្រតិបត្តិការ រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ!​
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំ​ពិភាក្សាអំពីដំណើការកិច្ចសហប្រតិបត្តិការ រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ!​

កិច្ចប្រជុំ​ពិភាក្សាអំពីដំណើការកិច្ចសហប្រតិបត្តិការ រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាន​ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ​ការិយាយទាំង៥ នៃមន្ទីរព័ត៌មានខេត្ត និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយពុទ្ធបរិស័ទភូមិទួលចន្ទីអញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្ត ឦសានគីរី សាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយពុទ្ធបរិស័ទភូមិទួលចន្ទីអញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្ត ឦសានគីរី សាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ

នៅថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាននិងមន្ត្រីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទភូមិ ទួលចន្ទីបានអញ្ជើញចូលរួមពិធីសូត្រមន្ត និងរាប់បាត្រឆ្លងបុណ្យកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តឦសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតក្នុងភូមិហ្មងសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត