
រដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប បន្តប្រជុំពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលដំណាក់កាលទី២!
លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូអមដំណើរ រួមមានមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកគូលែន ស្រុកសង្គមថ្មី និងអាជ្ញាធរមូលដ្ឋាន ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះវិហារ និងខេត្តសៀមរាប ដំណាក់កាលទី២។










