
លោកស្រី ហែម សុគុណពិសី ដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនភរិយាមន្ត្រីក្នុងអង្គភាព ដែលទើបសម្រាលបុត្រ!
នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចុះសួរសុខទុក្ខ លោកស្រី សាប៊ិន ម៉ាលីកា ត្រូវជាភរិយារបស់លោក លន់ រិទ្ធី អនុប្រធានការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសដែលរូបគាត់ទើបតែសម្រាលបុត្រ និងកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។










