
រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធចំណីដីមាត់ស្ទឹង និងឈានដល់ការរកឃើញភាពច្បាស់លាស់តាមផ្លូវច្បាប់!
កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោក មិន សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធីអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ដែលស្ថិតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រវាងលោក អ៊ាត សៀងលី និងភាគីពាក់ព័ន្ធ លើករណីដីចំណីមាត់ស្ទឹង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ នៅសាលប្រជុំប្រាសាទកោះកេរ ជាន់ទី៣ រដ្ឋបាលខេត្តព្រះវិហារ។










