
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវារដ្ឋបាល ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ!
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវារដ្ឋបាល ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។










