
ពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលអនុវត្តសកម្មភាព ក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ការរៀបចំវេទិកានេះឡើង ក្នុងគោលបំណងពិគ្រោះយោបល់ និងឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ជា ពិសេសគឺការតម្រង់ទិសក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលការណ៍ច្បាប់ លក្ខន្តិកៈអង្គការ សមាគម ការលើកកម្ពស់ភាព ជាដៃគូ និងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែល្អប្រសើរក្នុងការ អភិវឌ្ឍមូលដ្ឋានបន្ថែមទៀត។










