
ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលជំងឺ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅមណ្ឌលសុខភាពកំពង់ស្រឡៅ ស្រុកឆែប!
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរខ្ពស់ចំពោះមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលស្រុកឆែប ដែលបានខិតខំកៀរគរមូលនិធិសាងសង់សមិទ្ធផលនេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ឯកឧត្តមបានបន្តថា កន្លងមក ទោះបីស្ថិតក្នុងស្ថានភាពសង្គ្រាមឈ្លានពានរបស់កងទ័ពសៀមក្តី ក៏មន្ត្រីនិងក្រុមគ្រូពេទ្យទាំងអស់បានលះបង់ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព និងចូលរួមគាំទ្រសមរភូមិមុខយ៉ាងសកម្ម។










