
រដ្ឋបាលខេត្តព្រះវិហារ បើកវគ្គផ្សព្វផ្សាយស្ដីពី ការផ្លាស់ប្ដូរឥរិយាបថ និងការប្រាស្រ័យទាក់ទងសង្គម!
វគ្គផ្សព្វផ្សាយនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងបន្ថែម អំពីតួនាទី ភារកិច្ច និងយន្តការការងារ ជាពិសេសការលើកកម្ពស់ការយល់ដឹងស្តីពីការផ្លាស់ប្តូរឥរិយាបថរិជ្ជមាន និងរបៀបរបបនៃការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដើម្បីជាទុនក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅតាមមូលដ្ឋាន ក្រុង ស្រុក និងឃុំ សង្កាត់។ តាមរយៈប្រធានបទសំខាន់ៗ ដូចជា «ការប្រាស្រ័យទាក់ទងអន្តរបុគ្គល» និង «អ្នកផ្តល់សេវាដោះស្រាយសង្គម ដែលមានប្រសិទ្ធភាព»ដែលនឹងត្រូវធ្វើបទបង្ហាញដោយក្រុមការងារសម្របសម្រួលគ្រូបង្គោល លោកជំទាវ ជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗលើកិច្ចការស្ត្រី និងកុមារ។










