
ខេត្តព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍ ១៨ឆ្នាំ នៃការបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអភរក្សសម្បត្តិវប្បធម៌ជាតិ។ លោកជំទាវបានណែនាំឱ្យអាជ្ញាធរជាតិព្រះវិហារបន្តសហការជិតស្និទ្ធជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីបន្តបេសកកម្មជួសជុលប្រាសាទ ស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។










