
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ព និងគ្រួសារកងទ័ពនៅខេត្តព្រះវិហារ!
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ព្រមទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលសម្តេចតែងតែនឹងករលឹក និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ព និងបងប្អូនជនភៀសសឹក។ ទន្ទឹមនេះលោកជំទាវកិត្តិបណ្ឌិត ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន និងស្វែងរកយុត្តិធម៌ជូនប្រទេសជាតិ។










