
រដ្ឋបាលស្រុកឆែប រៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ!
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ទាំងអស់មានការចូលរួមយ៉ាងច្រើនកុះករក្នុង ពិធីបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ នាឱកាសនេះ។ ដែលសកម្មភាពនេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ អំពីសកម្មភាពមនុស្សធម៌ ក្នុងការចែករំលែកសេចក្តីស្រលាញ់ជួយយកអាសាគ្នា សាមគ្គីភាព និងការទទួលខុសត្រូវលើជោគវាសនាសង្គមជាតិរួមគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ។










