
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានាពាក់ព័ន្ធ នឹងពិការភាព នៅរដ្ឋបាលខេត្តព្រះវិហារ!
ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានាពាក់ព័ន្ធនឹងពិការភាព ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពការងារ របស់ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ក្នុងការអនុវត្តសកម្មភាព ពាក់ព័ន្ធនឹងវិស័យពិការភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនមានពិការភាព។










