
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមរំលែកទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសការងារ «មាស» ជូនសព លោក អាន សារិទ្ធ ជាកិច្ចបច្ឆាមរណៈ
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បាននាំយកសាលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមក្នុងកម្មវិធីបុណ្យឈាបនកិច្ចសព លោក អាន សារិទ្ធ អនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។










