
ខេត្តព្រះវិហារ ប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ និងរួមគ្នាថែរក្សាសន្តិភាព!
ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារយ៉ាងច្រើនកុះករ បានជួបជុំគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធប្រជាជនរងគ្រោះស្លូតត្រង់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) និងដើម្បីដាស់តឿនក្រើនរំលឹកស្មារតីកូនខ្មែរគ្រប់រូប ឱ្យយល់ច្បាស់ពីតម្លៃនៃ «សន្តិភាព» ដែលរកបានមកដោយលំបាក។









