
សាលាភូមិន្ទវិចិត្រសិល្បៈ RUFA ទស្សកិច្ចតំបន់ប្រាសាទបាកាន
និស្សិតសាលាភូមិន្ទវិចិត្រសិល្បៈ (RUFA) ធ្វើដំណើរទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទបាកាន (ប្រាសាទព្រះខ័ន កំពង់ស្វាយ) ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ តំបន់ប្រវត្តិសាស្ត្រប្រាសាទបាកានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមប្រតិភូ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីសាលាភូមិន្ទវិចិត្រសិល្បៈ (RUFA) ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ពីមរតកដូនតា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទ្រឹស្តីនៅក្នុងថ្នាក់រៀន ទៅនឹងការសិក្សាស្រាវជ្រាវជាក់ស្តែងនៅលើទឹកដីប្រវត្តិសាស្ត្រដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតសិល្បៈជំនាន់ក្រោយ បានស្វែងយល់កាន់តែស៊ីជម្រៅអំពីស្ថាបត្យកម្ម ចម្លាក់ និងព្រលឹងវប្បធម៌ខ្មែរនាសម័យបុរាណ។ យោងតាមទិន្នន័យទទួលបានពីមន្ត្រីប្រចាំការនៅរមណីយដ្ឋានប្រាសាទព្រះខ័ន ក្នុងថ្ងៃទី១២ ខែឧសភា ភ្ញៀវជាតិចូលទស្សនាចំនួន ២៧៥ នាក់ ស្រី ១៥០ នាក់ ភ្ញៀវអន្តរជាតិ ០២ នាក់៕ ប្រភពពីមន្ទីរវប្បធម៌ខេត្តព្រះវិហារ








